(រូបថត សហការី)
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ ពាក់ព័ន្ធនឹងការផ្ទុះអាវុធដ៏កក្រើកនៅតាមខ្សែបន្ទាត់ព្រំដែនខេត្តព្រះវិហារ បណ្តាលឱ្យមានការស្លាប់ របួស និងខូចខាតជំរំយោធា ព្រមទាំងកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនោះត្រូវបានលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង អះអាងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៤ កុម្ភៈ ២០១១ ខណៈចុះពីលើយន្តហោះចេញពីកិច្ចប្រជុំក្រុងសៀមរាបថា កម្ពុជាត្រៀមនឹងប្តឹងរកយុត្តិធម៌ពាក់ព័ន្ធនឹងការឈ្លានពានពីសំណាក់ទាហានថៃនេះទៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ប្រសិនមិនទាន់យប់នេះគឺព្រឹកស្អែក ។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានលើកឡើងថា ទាហានថៃបានបាញ់កាំភ្លើងធុនធ្ងន់ប្រភេទ១០៥មីល្លីម៉ែត្រ ១៣០មីល្លីម៉ែត្រ និងធ្ងន់ៗជាងនេះទៀតមុនទាហានកម្ពុជា គឺបាញ់ចេញទៅកាន់ភូមិឋានប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅពីខ្សែត្រៀមរបស់ថៃ រំលងប្រាសាទព្រះវិហារទៅធ្លាក់ក្នុងភូមិស្រអែមដែលមានចំងាយប្រមាណ១៨គីឡូម៉ែត្រ ពីប្រាសាទព្រះវិហារ ហើយមិនតែប៉ុណ្ណោះ ទាហានសៀមបានរុលចូលមកដល់ជួរមុខជណ្តើរទី១ ចំងាយ៥០០ម៉ែត្ររបស់ប្រាសាទព្រះវិហារ ៕
1 comment:
lovely jubbly fantastic thanks so much
My web-site ... accident claims
Post a Comment